HP​ ​បញ្ចេញ​កុំព្យូទ័រ​ ​RAM​ ​៣TB​ ​និង​មាន​ ​HDD​ ​៤៨TB

ព្រោះ​តែ​កំណើន​នៃ​ប្រតិបត្តិការ​កាន់​តែ​ខ្ពស់​ឡើង​នៃ​គ្រឿង​ បច្ចេកវិទ្យា​ ​HP​ ​ក៏​បាន​បញ្ចេញ​នូវ​កុំព្យូទ័រ​លើ​តុ​ប្រភេទ​ ​Workstation​ ​ម៉ូដែល​ ​Z4, Z6​ ​និង​ ​Z8​ ​ដែល​មាន​សមត្ថភាព​បំពាក់​ ​RAM​ ​ដល់​ទៅ​ ​៣TB​ ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ​ ​៤៨TB។








កុំព្យូទ័រ​ទាំង​ ​៣​ ​ម៉ូដែល​នេះ​​​មាន​បំពាក់​មក​ជា​មួយ

​បន្ទះ​ ​CPU​ ​ប្រភេទ​ ​Intel Xeon​ ​ពីរ​គ្រាប់​ ​ចែក​ចេញ​ជា​ ​៥៦ Processing core​ ​ហើយ​ ​RAM​ ​ចន្លោះ​ពី​ ​២៥៦GB​ ​រហូត​ដល់​ ​៣TB​ ​(អាស្រ័យ​លើ​ម៉ូដែល)​ ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​នេះ​អាច​អូស​វីដេអូ​ ​Real-time​ ​កម្រិត​ ​8K​​​ពេល​កំពុង​កាត់ត​បាន​យ៉ាង​រលូន។
ចេញ​លក់​នា​ខែ​តុលា​ឆ្នាំ​ ​២០១៧​ ​ជា​មួយ​តម្លៃ​ ​១ ៩១៩​ ​ដុល្លារ​សម្រាប់​ម៉ូដែល​ ​Z6, តម្លៃ​ ​២ ៤៣៩​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​កំពូល​ ​Z8​ ​និង​តម្លៃ​ ​១ ២៣៩​ ​ដុល្លារ​សម្រាប់​ម៉ូដែល​ ​Z4​ ​ដែល​ចេញ​លក់​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០17




ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Hot khmer news
ចុចអានបន្ត ៖

ប្រភព៖ Dpreview ប្រែ​សម្រួល៖ រដ្

ខែ​ក្រោយ​ ​Google​ ​ចេញ​ស្មាតហ្វូន​ ​ដែល​អស្ចារ្យ​ជាង​ ​iPhone X

Google​ ​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​កម្មវិធី​ដាក់​តាំង​បង្ហាញ​នូវ​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ូដែល​ ​Pixel 2​ ​នា​ថ្ងៃ​ ​៤​ ​ខែ​តុលា​ ​ឆ្នាំ​ ​២០១៧​ ​នេះ។




ទន្ទឹម​ការ​ប្រកាស​នេះ​ ​អ្នក​វិភាគ​ទីផ្សារ​ភាគហ៊ុន​ផលិត​ផល​បច្ចេកវិទ្យា​បាន​អះអាង​ថា​ ​Pixel 2​ ​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​ ​ជា​មួយ​នឹង​រូបរាង​អស្ចារ្យ​ជាង​ ​iPhone X​ ​ដែល​ ​Apple​ ​ទើប​បញ្ចេញ​ក្នុង​សប្ដាហ៍​នេះ។
ចំពោះ​ម៉ូដែល​ ​Pixel 2​ ​នេះ​ ​គឺ​ជា​ផលិត​ផល​ដែល​ ​Google​ ​សហការ​ផលិត​ជា​មួយ​ក្រុមហ៊ុន​ ​HTC​ ​ខណៈ​ម៉ូដែល​ ​Pixel 2 Plus​ ​ជា​ផលិតផល​ដែល​សហការ​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ជប៉ុន​ ​LG។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីផ្សារ​ភាគហ៊ុន​របស់​អាមេរិក  


ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖

ប្រភព៖ CNBC ប្រែ​សម្រួល៖ រដ្ឋ

វិធីសាស្ត្រ ៩​ចំណុច​យក​ឈ្នះ​ភាព​ខ្ជិល ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ

ភាព​ខ្ជិល​ច្រអូស គឺ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​តែង​កើត​លើ​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អាច​កែខៃ​យក​ឈ្នះ​កុំ​ឲ្យ​វា​មក​ត្រួត​ត្រា​បាន ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ ៩​ចំណុច​ដូច​ខាង​ក្រោម។
១. បំបែក​ការងារ​ធំ ទៅ​ជា​ការងារ​តូចៗ៖ ពេល​ខ្លះ អ្នក​ចាប់​ផ្ដើម​ខ្ជិល ពេល​ឃើញ​ការងារ​ធំ​មួយ មិន​ដឹង​ថា​បញ្ចប់​ដោយ​របៀប​ណា ឬ​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​​ជា​ដើម។ ដូច​នេះ ត្រូវ​បំបែក​វា​ជា​តូចៗ ហើយ​ធ្វើ​ម្ដង​មួយ ទើប​អាច​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ក្នុង​ការ​បញ្ចប់​ការងារ​នោះ ដោយ​មិន​ខ្ជិល។


២. ដក​ឃ្លា​មក​សម្រាក គេង និង​ហាត់​ប្រាណ៖ ក្នុង​ករណី​ខ្លះ ភាព​ខ្ជិល​កើត​ឡើង​ដោយ​សារ​អស់​កម្លាំង និង​អស់​ថាមពល​ពី​ខ្លួន។ ចំណោះ​ស្រាយ គឺ​អាច​ផ្ដល់​ការ​សម្រាក​ខ្លះ​ដល់​ខ្លួន​ឯង​សិន កុំ​បន្ត​ធ្វើ​ទាំង​ខ្ជិល ដោយ​គ្មាន​បាន​ផល​អ្វី។ អាច​គេង​បន្តិច រួច​ហាត់​ប្រាណ ដើម្បី​ឲ្យ​ទទួល​បាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ។
៣. គិត​ពី​ប្រយោជន៍​នៃ​ការងារ៖ អ្វី​ដែល​អ្នក​កំពុង​ធ្វើ ត្រូវ​គិត​ពី​ប្រយោជន៍​របស់​វា ទើប​ធ្វើ​ដោយ​មិន​ខ្ជិល។ ចៀស​វាង​គិត​ពី​ការ​លំបាក ឬ​ឧបសគ្គ ដែល​អាច​រាំង​ស្ទះ​កម្លាំង​ចិត្ត​របស់​អ្នក រហូត​ឈាន​ទៅ​រក​ភាព​ខ្ជិល។ គួរ​គិត​ពី​ចំណុច​វិជ្ជមាន នៃ​អ្វី​ដែល​កំពុង​ធ្វើ នោះ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​បន្ត។
៤. គិត​ថា​ខ្លួន​ឯង​ចង់​ក្លាយ​ជា​អ្វី៖ មនុស្ស​ដែល​មាន​គោល​ដៅ​ច្បាស់ ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ពាក្យ​ថា​ខ្ជិល​ឡើយ។ ដើម្បី​សម្រេច​បំណង​ដែល​ខ្លួន​ចង់​បាន និង​ដឹង​ថា​ខ្លួន​ចង់​ក្លាយ​ជា​អ្វី នោះ​អ្នក​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង លាចាក​ពី​ពាក្យ​ថា ខ្ជិល។




 . ពី​ផល​វិបាក នៃ​ភាព​ខ្ជិល៖ ត្រូវ​គិត​ថា មាន​អ្វី​កើត​ឡើង បើ​អ្នក​បណ្ដោយ​ខ្លួន​ឲ្យ​ខ្ជិល និង​មិន​បាន​បំពេញ​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ​នោះ។ បន្ទាប់​ពី​គិត​ហើយ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម នោះ​អ្នក​នឹង​ជក់​ដៃ​ធ្វើ ដោយ​លែង​មាន​ពាក្យ​ថា​ខ្ជិល​ទៀត​ហើយ។
 ៦. កុំ​ចាប់​ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ​៖ ត្រូវ​ផ្ដោត​លើ​រឿង​តែ​មួយ ដើម្បី​បញ្ចប់​ដោយ​ជោគជ័យ មុន​ចាប់​ផ្ដើម​ឈោង​ចាប់​ការងារ​មួយ​ទៀត។ នៅ​ពេល​មាន​ការងារ​ច្រើន អ្នក​នឹង​មាន​អារម្មណ៍​ថា "លើស​ហើយ" រួច​ក៏​ចាប់​ផ្ដើម​ខ្ជិល។
៧. ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​ធ្វើ៖ ត្រូវ​រំឭក​ខ្លួន​​ឯង​ជា​ប្រចាំ​ថា ពេល​វេលា​មិន​ចាំ​ឡើយ បើ​មិន​ធ្វើ​ហើយ ២៤ម៉ោង​ប្រាកដ​ជា​កន្លង​ហួស​យ៉ាង​លឿន។ ដាស់​តឿន​ខ្លួន​ឯង​ថា ទាល់​តែ​ធ្វើ​ទើប​មាន​លទ្ធផល... ទាល់​តែ​ធ្វើ ទើប​អាច​សម្រេច​គោល​បំណង​បាន។
៨. ចាត់​ទុក​ការងារ ជា​ការ​ហាត់​ប្រាណ៖ ត្រូវ​គិត​ថា​ការងារ​ទាំង​អស់ ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ ធ្វើ​ឲ្យ​រាង​កាយ​កាន់​តែ​រឹង​មាំ ធ្វើ​ច្រើន កាន់​តែ​សកម្ម។
៩. រៀន​តាម​គំរូ​បុគ្គល​ជោគជ័យ៖ មើល​បុគ្គល​ជោគជ័យ ថា​គេ​ធ្វើ​យ៉ាង​ណា ទើប​មិន​ឲ្យ​ភាព​ខ្ជិល​ត្រួត​ត្រា​បាន។ នៅ​ពេល​សកម្ម​កាន់​តែ​ច្រើន ភាព​ខ្ជិល​ក៏​ចាក​ចេញ​ម្ដង​បន្តិច ហើយ​អ្នក​នឹង​កាន់​រឹង​មាំ៕
ចុចអានអត្ថបទ៖

ប្រភព៖ successconsciousness ប្រែ​សម្រួល៖ គង់ វិសាល

iPhone 7 ​និង​ 7 Plus ​ពណ៌​ក្រហម​អស់​ស្តុក​ ក្រោយ​ចេញ​ iPhone 8, 8 Plus ​និង​ iPhone X

iPhone 7 ​និង​ 7 Plus ​ពណ៌​ក្រហម​អស់​ស្តុក​ក្រោយ​ចេញ​ iPhone 8, 8 Plus ​និង​ iPhone X ឥឡូវ​នេះ​ iPhone 7 ​និង​ iPhone 7 Plus ​ពណ៌​ក្រហម​ដែល​ក្រុមហ៊ុន​ Apple ដែល​បាន​ប្រកាស​កាល​ពី​ខែ​មិនា​កន្លង​ទៅ ​លែង​មាន​ស្តុក​ហើយ​ក្រោយ​ iPhone 8, iPhone 8 Plus ​និង​ iPhone X​បង្ហាញ​រូប​រាង​ផ្លូវ​ការ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ។




Phone 7 និង iPhone 7 Plus ពណ៌​ក្រហម​ដែល​ជា​ផលិត​ផល​សប្បុរសធម៌​រួម​ចំណែក​លុប​បំបាត់​វីរុស​ហ៊ីវ​ និង​ជំងឺ​អេដស៍​នៅ​តែ​មាន​លើ​វិបសាយ​លក់​រាយ​ដូចជា​ Best Buy ​និង​ Amazon ​តែ​ស្ដុក​មាន​កំណត់ ​ខណៈ​ឥវ៉ាន់​ថ្មី​នឹង​មិន​មាន​ឡើយ​ ។ ដោយឡែក iphone7 ​មាន​ពណ៌ខ្មៅ ​ខ្មៅ​រលោង​ ប្រាក់ ​មាស ​និង​ពណ៌​ផ្កាឈូក​ នៅ​មាន​ក្នុង​ស្ដុក​នៅ​ឡើយ៕



 




ប្រភព៖ GSMarena ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ


ចង់​ដឹង​អត់ ស គីមស៊ា ចូលគេងម៉ោងប៉ុន្មាន ទើប​រៀន​ពូកែ​ដល់​ថ្នាក់​ហ្នឹង?​

ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧ សិស្ស​ឆ្នើម ស គីម​ស៊ា ទទួល​បាន​និទ្ទេស A លំដាប់​ពិន្ទុ​១០០​ពេញ តែ​ម្នាក់​គត់​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​សិស្សា​នុសិស្ស​មួយ​ចំនួន​ចង់​ដឹង​ថា តើ​រាល់​យប់​ គីមស៊ា ចូល​គេង​ម៉ោង​ប៉ុន្មាន​ ទើប​បាន​ជា​រៀន​ពូកែ​ម្ល៉ឹង​ៗ?








តាម​រយៈ​បទ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ Sabay គីម​ស៊ា ប្រាប់​ថា រូប​គេ​ចូល​ចិត្ត​ចំណាយ​ពេល​រៀន​ពេល​យប់​ច្រើន​។ ដូច្នេះ​ការ​គេង​អាច​យប់​ជ្រៅ​បន្តិច​ដែរ​ ក្នុង​នោះ​ គីម​ស៊ា បែង​ចែក​ជា​២​របៀប​ដូច​ខាង​ក្រោម៖
  • ដើម​ឆ្នាំ​គីមស៊ា ចូល​​គេង​ម៉ោង ១២​រំលង​អាធ្រាត្រ​
  • ក្រោយ​ពេល​ប្រឡង​ឆមាស​ទី​១​ហើយ គីម​ស៊ា ប្រាប់​ថា អាច​គេង​ម៉ោង ១​ ឫ​២​រំលង​អាធ្រាត្រ
យ៉ាង​ណា​ក្ដី​ សិស្ស​ឆ្នើម​វ័យ​ក្មេង​រូប​នេះ​ប្រាប់​ថា ការ​គេង​អាច​រៀង​យប់​ជ្រៅ​បន្តិច​មែន ប៉ុន្តែ​​ទម្រាំ​ក្រោក​អាច​ខ្ទង់​ម៉ោង ៨ ឫ​៩​ព្រឹក​ឯណោះ៕
ទស្សនាវីដេអូខាងក្រោមនេះ៖

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អគ្គស្នងការនគរបាលជាតិ ចុះកិច្ចព្រមព្រៀងលើសេវាកម្មធានារ៉ាប់រងថ្មី



អគ្គស្នងការនគរបាលជាតិ បានចុះហត្ថលេខាកិច្ចព្រមព្រៀងថ្មីមួយស្ដីពីការសហការផ្ដល់សេវាកម្មធានារ៉ាប់រងដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរារចរណ៍នៅកម្ពុជា ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេច អាយ ម៉ាយក្រូអ៊ិនសួរេន កាលពីថ្ងៃទី ៧ កញ្ញា សប្ដាហ៍មុន នៅសណ្ឋាគារ សាន់វេ។


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់ស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងខាងលើ។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងសាទរក្នុងពិធីនេះថា កិច្ចសហការនេះ មានផលល្អប្រសើរសម្រាប់ជនរងគ្រោះទាំងឡាយដែលជួបបញ្ហាលើដងផ្លូវ។ "មូលហេតុដែលក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យចុះអនុស្សរណៈនេះ ដោយសារ សម្ដេច លោកបានពិនិត្យឃើញថា សេវាកម្មនេះមានប្រយោជន៍ជាច្រើន ជាពិសេស​​ជួយ​សម្រាលបន្ទុកដ៏ធ្ងន់របស់រាជរដ្ឋាភិបាល ទាក់ទងដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងសម្រាលបន្ទុករបស់ជនរងគ្រោះខ្លះដែលគ្មានសមត្ថភាពចំណាយលើសេវាមន្ទីរពេទ្យ ជាដើម"។

ឯកឧត្តម បន្តថា វិសាលភាពនៃសេវាកម្មនេះ គឺបានច្រើន មិនមែនផ្តោតតែលើអ្នកទិញសេវាកម្មនេះទេ ដោយលើកជាឧទាហរណ៍ថា “មានបងប្រុសម្នាក់ ទិញម៉ូតូភ្ជាប់ជាមួយធានារ៉ាប់រង RVI។ ករណីមានប្អូនស្រីគាត់ ឬប្អូនប្រុស ឬអ្នកដទៃដែលជិះម៉ូតូនេះ នឹងទទួលបានការផ្ដល់សេវាធានារ៉ាប់រងនេះដូចគ្នា"។

ចុងខែកញ្ញា នេះ ក្រុមហ៊ុន នឹងប្រកាសដាក់លក់សេវាកម្មធានារ៉ាប់រងនេះជាផ្លូវការ។ សម្រាប់សេវាកម្មធានារ៉ាប់រង RVI នេះ ជនរងគ្រោះនឹងទទួលបានសំណងលើ៖
  • ការព្យាបាលរបួស
  • ពិការភាព និង
  • បាត់បង់ជីវិត។
តារាងតម្លៃ RVI តាមប្រភេទយានយន្ត៖
  • ១៧ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់ម៉ូតូ
  • ២០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រ៉ឺម៉កកង់បី ឬម៉ូតូ + ផ្នែកបន្ថែម (បន្ថែមកង់)
  • ៧០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រថយន្ត/យានយន្តកង់ ៤ ផ្សេងៗ (អ្នកដំណើរមិនលើស ៥ នាក់)
  • ៨០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រថយន្ត/យានយន្តកង់ ៤ ផ្សេងៗ (អ្នកដំណើរលើស ៥ នាក់)
  • ៩០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់យានយន្តផ្សេងៗដែលមានកង់ច្រើនជាង ៤ ។
អ្នកអាចទិញធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ គ្របដណ្ដប់ជនរងគ្រោះ (RVI) នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ អិនសួរេន នៅរាជធានីភ្នំពេញ ឬនៅតាមភ្នាក់ងារទ្រូម៉ាន់នី ទូទាំងកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
  • Hotline 1800 20 88 77 ឬទូរសព្ទលេខ 023 888 777
  • វិបសាយ www.rvi.com.kh
  • ហ្វេសប៊ុក rvi.cam
  • អាសយដ្ឋាន៖ ផ្ទះលេខ ៣៣ ផ្លូវលេខ ៣៣៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

មក​ស្គាល់​ជើង​ខ្លាំង​ទាំង ៣​រូប​ជាប់​និទ្ទេស​ A​តែ​ម្នាក់​ឯង​គត់ ប្រចាំ​ខេត្ត​របស់​ខ្ល

លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ ២០១៧ បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ម្សិល​មិញ​នេះ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ដោយ​ឡែក​នៅ​តាម​បណ្ដា​ខេត្ត​ក្រសួង​ បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ។ ជា​ការ​ចាប់​អារម្មណ៍ ​បេក្ខជន​ជាប់​និទ្ទេស A ទូទាំង​ប្រទេស​ឆ្នាំនេះមានចំនួនរហូតទៅដល់ ៤២៤​នាក់​ឯណោះ។ ក្នុង​នោះ​មាន​៣​ខេត្ត​បេក្ខជន​ជាប់​និទ្ទេស​មាន​តែ​ម្នាក់​ៗ​ប៉ុណ្ណោះ។ ដូច្នេះ​សូម​មកស្គាល់​ឈ្មោះ​ជើង​ខ្លាំង​ទាំង ៣​រូប​នោះ​ទាំង​អស់​គ្នា។
១. ខេត្ត​កំពង់ស្ពឺ

ចុចអាន៖



អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

គយ​គន់​សម្រស់​តារា​ស្រី​ក្នុង​ឈុត​ប្រពៃណី ទៅ​វត្ត​កាន់​បិណ្ឌ

ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ​នេះ តារា​សម្តែង ចម្រៀង និងពិធីការិនី​បាន​ឆ្លៀត​យកចង្ហាន់ និង​ទ័យ​ទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​ក្នុង​ទីវត្ត​អារ៉ាម​នានា​បណ្តើរៗ​ហើយ។
ក្នុង​នោះ​ដែរ​យើង​សង្កេត​ឃើញ​មាន​តារាស្រីៗ​មួយ​ចំនួន​បាន​រៀបចំ​ខ្លួន​ទៅ​កាន់​បិណ្ឌ​ដោយទឹកចិត្តជ្រះថ្លា ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត និង​ស័ក្តិសម​ជា​ស្រ្តី​ខ្មែរ!
១. តារាសម្តែង ដួង ម៉ានិច

ត្រៀម​ខ្លួន​ឲ្យ​ហើយ​! ​អ្នក​ជាប់​និទ្ទេស Aទាំង​៤២៤​នាក់​ត្រូវ​ទៅ​វិមាន​សន្តិភាព​




បេក្ខជន​ទទួល​បាន​និទ្ទេស​A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧ ទាំង​៤២៤​នាក់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​ក្នុង​ពេល​ខាងមុខ ព្រម​ទាំង​បាន​ទទួល​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ថែម​ទៀត​ផង។ បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​របស់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។


សូម​ជម្រាប​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០១៧​នេះ បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​A មាន​ចំនួន ៤២៤នាក់ និទ្ទេស​B ចំនួន​ ២ ៤៦៤នាក់ និទ្ទេស​C ចំនួន​ ៥ ០០០នាក់ និទ្ទេស​ D ចំនួន​ ៩ ១២៣​នាក់ និង​និទ្ទេស​ E ចំនួន ៤៦ ៦៥៧នាក់៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ត្រឹម៣ថ្ងៃ រឿង​ឈរ​លើតារាង​ Box Office លេខ១​សប្ដាហ៍​នេះ រកចំណូល​បានខ្ទង់​រយ​លាន​ដុល្លារ

“It” ជា​ប្រភេទ​រឿង​បែប​រន្ធត់​ អាថ៌​កំបាំង​ បាន​ដណ្ដើម​លេខ​១​ក្នុង​តារាង​ Box Office សហរដ្ឋអាមេរិក​ជាមួយ​នឹង​ទឹក​ប្រាក់​ដល់​ទៅ ១១៧,១លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​តែ​៣​ថ្ងៃ​​សម្រាប់​សប្ដាហ៍​ដំបូង​។
ចំនួន​ទឹក​ប្រាក់​នេះ​គឺ​កំណត់​ថា​ជា​ទឹក​ប្រាក់​ច្រើន​បំផុត​សម្រាប់​រឿង​ដាក់​បញ្ចាំង​ក្នុង​ខែ​កញ្ញា​ បំបាក់​រឿង​ "Hotel Transylvania 2” ដែល​ធ្លាប់​ជា​ម្ចាស់​តំណែង​នេះ​។ "It” គឺ​ជា​ស្នា​ដៃ​ថ្មី​មួយ​របស់​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ Stephen King បាន​ទទួល​ការ​ជោគ​ជ័យ​ខ្លាំង ធ្វើ​ឲ្យ​ចំនួន​ទឹក​ប្រាក់​ Box Office មាន​ការ​កើន​ឡើង​ បន្ទាប់​ពី​ចំនួន​ទឹក​ប្រាក់​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ បើ​ប្រៀប​ធៀប​​ពី​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ​កាល​ពី​សប្ដាហ៍​មុន។



“It” ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់​យ៉ាងនេះ​ គឺ​បណ្ដាល​មក​ពី​ការ​ផ្សព្វផ្សាយ​បាន​ល្អ និង​មាន​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ឈប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សម្រុក​ទៅ​មើល​រឿង​នេះ​យ៉ាង​កុះ​ករ។ រឿង​នេះ​គេ​បានកំណត់​រួច​ហើយ​ថា​ នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ ២០១៧។
តំណែង​លេខ​២​ក៏​បាន​ទៅ​លើ​រឿង​ចំណូល​ថ្មី​ដែរ​ គឺ​រឿង​ "Home Again” ជា​រឿង​សម្ដែង​ដោយ​តារា​សម្ដែង Reese Witherspoon រក​ចំណូល​បាន​ ៩​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​បន្ទាប់​ពី​ដាក់​បញ្ចាំង​។
ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣​ គឺ​បាន​ទៅ​លើ​រឿង​ "The Hitman's Bodyguard” រក​ប្រាក់បាន​ ៤,៨លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​៤។ នេះ​បាន​ធ្វើ​ឲ្យ​ទឹក​ប្រាក់​ចំណូល​​សរុប​តែ​ក្នុង​សហរដ្ឋ​អាមេរិក​ឡើង​ដល់​ ៦៤,៨លាន​ដុល្លារ​ហើយ។

មក​មើល​ម៉ូដសម្លៀក​បំពាក់​ស្អាត​ៗ​ របស់តារា​ល្បី​ៗ​ចូល​រួម​កម្មវិធី New York Fashion Week

New York Fashion Week គឺ​ជា​កម្មវិធី Fashion Show ដ៏​ធំ​មួយ​ធ្វើ​ឡើង​នៅ​រាល់​ខែ​កុម្ភៈ​ និង​កញ្ញា​ជា​រៀង​រាល់​ឆ្នាំ​។ កម្មវិធី​នេះ​ជា​និច្ច​កាល​មាន​រយៈ​ពេល​ពី​ ៧​ ទៅ ៩​ថ្ងៃ​ សម្រាប់​បង្ហាញ​សម្លៀក​បំពាក់​ម៉ូដថ្មី​​ពី​ក្រុម​ហ៊ុម​ផលិត​សម្លៀក​បំពាក់​ល្បីៗ​ទូទាំង​ពិភពលោក ហើយ​កម្មវិធី​នេះ​ក៏​បាន​ត្រលប់​មក​វិញ​សប្ដាហ៍​មុន​នេះ​។
តារា​ល្បី​ៗ​ជា​ច្រើន​រូប​បាន​ចូល​រួម​កម្មវិធី​នេះ​ដោយ​បង្ហាញ​នូវ​សម្លៀក​បំពាក់​ស្រស់​ៗ​ស្អាត​មិន​ធម្មតា៕
នេះ​ជា​បណ្ដា​តារា​ៗ​ល្បីៗ​ដែល​បាន​ចូល​រួម៖


កាន់​តែ​ងាយ​ស្រួល រហ័ស ហាង​ទំនិញ​លក់របស់​សម្បូរ​បែប បើក​២៤ម៉ោង​ នៅ​ភ្នំពេញ

Super Duper ជា​ហាង​លក់​ទំនិញ​ទីមួយ​ នៅ​ទី​ក្រុង​ ដែល​បើក​បម្រើ​សេវាកម្ម​ ២៤ម៉ោង​នា​ពេល​បច្ចុប្បន្ន​។


ប្រធាន​ផ្នែក​គ្រប់​គ្រង​ហាង Super Duper លោក​ Hean Sambath បាន​ឲ្យ​ដឹង​ថា​ ហាង​ថ្មី​ដ៏​សម្បូរ​បែប​មាន​លក់​ដូចជា​ គ្រឿង​ទេស​ និង​ផលិតផល​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​សម្រាប់​បម្រើ​ដល់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ក៏​ដូចជា​ទំនិញ​ជា​ច្រើន​មុខ​ដែល​អ្នក​ពិបាក​ស្វែង​រក​នៅ​តាម​ហាង​ដទៃ​ទៀត​ក្នុង​ក្រុង​ភ្នំពេញ។



“គោលដៅ​ធំបំផុត​របស់​ខ្ញុំ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អតិថិជន​ពេញ​ចិត្ត​នូវ​សេវាកម្មពួក​យើង។ ហើយ​ពួកខ្ញុំ​ប្តេជ្ញា​នឹង​ធ្វើ​ឲ្យ​ការ​ទិញ​ទំនិញ​ប្រចាំថ្ងៃ​អ្នក​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​រហ័ស និង​សប្បាយ​រីករាយ​ជាមួយ​នឹង​សេវា​ពួក​ខ្ញុំ។ ក្នុង​ពេល​បច្ចុប្បន្ន​ ហាង​នេះ បន្ត​រីក​លូតលាស់​ និង​អភិវឌ្ឍ ទៅ​មុខ​ជា​និច្ច ក្នុង​ការ​កសាង​ទំនាក់ទំនង​យូរ​អង្វែង​ ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ជាមួយ​អតិថិជន​ និង​ដៃគូ​ក្នុង​ការ​លក់​របស់​យើង"។ នេះជា​ការ​​លើក​ឡើង​ពី​លោក Hean Sambath។
ម្ចាស់​ហាង​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ជារៀង​រាល់​ថ្ងៃ​ហាង​លោក​ ទទួល​បាន​ការ​ផ្គត់ផ្គង់​នូវ​ស្តុក​ថ្មីៗ ដែល​រួម​មាន​បន្លែ ផ្លែ​ឈើ​ ត្រី​សាច់​ ឈីស អាហារឆៅ និង​ផលិតផល​ទឹកដោះគោ​ទៀត​ផង។ Super Duper មាន​អាសយដ្ឋាន​​នៅ​កែង​មហាវិថី​ព្រះ​សីហនុ​(២៧៤) និង​វិថី​សុធារស(៣)​ រាជធានី​ភ្នំពេញ៕

ដោយ៖ ថា ម៉ាលីដា