iPhone 7 និង 7 Plus ពណ៌ក្រហមអស់ស្តុកក្រោយចេញ iPhone 8, 8 Plus
និង iPhone X ឥឡូវនេះ
iPhone 7 និង iPhone 7 Plus ពណ៌ក្រហមដែលក្រុមហ៊ុន Apple
ដែលបានប្រកាសកាលពីខែមិនាកន្លងទៅ លែងមានស្តុកហើយក្រោយ iPhone
8, iPhone 8 Plus និង iPhone
Xបង្ហាញរូបរាងផ្លូវការកាលពីពេលថ្មីៗនេះ ។
Phone 7 និង iPhone 7 Plus
ពណ៌ក្រហមដែលជាផលិតផលសប្បុរសធម៌រួមចំណែកលុបបំបាត់វីរុសហ៊ីវ
និងជំងឺអេដស៍នៅតែមានលើវិបសាយលក់រាយដូចជា Best Buy និង Amazon
តែស្ដុកមានកំណត់ ខណៈឥវ៉ាន់ថ្មីនឹងមិនមានឡើយ ។ ដោយឡែក iphone7
មានពណ៌ខ្មៅ ខ្មៅរលោង ប្រាក់ មាស និងពណ៌ផ្កាឈូក
នៅមានក្នុងស្ដុកនៅឡើយ៕
ប្រភព៖
GSMarena
ប្រែសម្រួល៖ ហេង សុធារិទ្ធិ


No comments:
Post a Comment