កាន់​តែ​ងាយ​ស្រួល រហ័ស ហាង​ទំនិញ​លក់របស់​សម្បូរ​បែប បើក​២៤ម៉ោង​ នៅ​ភ្នំពេញ

Super Duper ជា​ហាង​លក់​ទំនិញ​ទីមួយ​ នៅ​ទី​ក្រុង​ ដែល​បើក​បម្រើ​សេវាកម្ម​ ២៤ម៉ោង​នា​ពេល​បច្ចុប្បន្ន​។


ប្រធាន​ផ្នែក​គ្រប់​គ្រង​ហាង Super Duper លោក​ Hean Sambath បាន​ឲ្យ​ដឹង​ថា​ ហាង​ថ្មី​ដ៏​សម្បូរ​បែប​មាន​លក់​ដូចជា​ គ្រឿង​ទេស​ និង​ផលិតផល​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​សម្រាប់​បម្រើ​ដល់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ក៏​ដូចជា​ទំនិញ​ជា​ច្រើន​មុខ​ដែល​អ្នក​ពិបាក​ស្វែង​រក​នៅ​តាម​ហាង​ដទៃ​ទៀត​ក្នុង​ក្រុង​ភ្នំពេញ។



“គោលដៅ​ធំបំផុត​របស់​ខ្ញុំ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អតិថិជន​ពេញ​ចិត្ត​នូវ​សេវាកម្មពួក​យើង។ ហើយ​ពួកខ្ញុំ​ប្តេជ្ញា​នឹង​ធ្វើ​ឲ្យ​ការ​ទិញ​ទំនិញ​ប្រចាំថ្ងៃ​អ្នក​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​រហ័ស និង​សប្បាយ​រីករាយ​ជាមួយ​នឹង​សេវា​ពួក​ខ្ញុំ។ ក្នុង​ពេល​បច្ចុប្បន្ន​ ហាង​នេះ បន្ត​រីក​លូតលាស់​ និង​អភិវឌ្ឍ ទៅ​មុខ​ជា​និច្ច ក្នុង​ការ​កសាង​ទំនាក់ទំនង​យូរ​អង្វែង​ ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ជាមួយ​អតិថិជន​ និង​ដៃគូ​ក្នុង​ការ​លក់​របស់​យើង"។ នេះជា​ការ​​លើក​ឡើង​ពី​លោក Hean Sambath។
ម្ចាស់​ហាង​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ជារៀង​រាល់​ថ្ងៃ​ហាង​លោក​ ទទួល​បាន​ការ​ផ្គត់ផ្គង់​នូវ​ស្តុក​ថ្មីៗ ដែល​រួម​មាន​បន្លែ ផ្លែ​ឈើ​ ត្រី​សាច់​ ឈីស អាហារឆៅ និង​ផលិតផល​ទឹកដោះគោ​ទៀត​ផង។ Super Duper មាន​អាសយដ្ឋាន​​នៅ​កែង​មហាវិថី​ព្រះ​សីហនុ​(២៧៤) និង​វិថី​សុធារស(៣)​ រាជធានី​ភ្នំពេញ៕

ដោយ៖ ថា ម៉ាលីដា

No comments:

Post a Comment